Sunday, July 22, 2012
Friday, July 13, 2012
Tuesday, July 10, 2012
សកម្មភាពផលិតណែមសាច់ត្រីនៅបាត់ដំបង
Monday, July 9, 2012
ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋដាំដើមឈើ
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ យាងជាព្រះរាជអធិបតីក្នុងពិធីរុក្ខទិវា លើកទី២២ នាខេត្តសៀមរាប។
Sunday, July 8, 2012
បង្កប់ពុម្ពអក្សរក្នុង Blogspot
ដើម្បីឲ្យអក្សរខ្មែរបង្ហាញបាននៅលើកម្មវិធីរុករក (browser) ភាគច្រើន អ្នកបង្កើតគេហទំព័រតែងតែចម្លងកូដបង្កប់ពុម្ពអក្សរពី google.com/webfonts។ នេះជាមធ្យោបាយមានលក្ខណៈងាយស្រួលមួយ។
តែសម្រាប់អ្នកប្រើប្រាស់ blogspot កាន់តែងាយស្រួលទៅទៀត ដោយសារក្រុមហ៊ុន Google បានដាក់បង្កប់ពុម្ពអក្សរហនុមាន (Hanuman) សម្រាប់ភាសាខ្មែររួចស្រេច។ អ្នកប្រើប្រាស់គ្រាន់តែចុចរើសយកតែប៉ុណ្ណោះ ដោយពុំចាំបាច់ប៉ះពាល់ដល់ការងារសរសេរកូដទៀតទេ។
ដើម្បីប្រើប្រាស់ពុម្ពអក្សរបង្កប់ក្នុង blogspot សូមអនុវត្តជំហានមួយចំនួន៖
១-ចូល blogger.com ហើយ រើសយក Template → Customize

២-ចុច Advanced នឹងឃើញកន្លែងរើសពុម្ពអក្សរ
៣-រួចរាល់ហើយចុច Apply to Blog បន្ទាប់មកចុច Back to Blogger ជាការបញ្ចប់៕










